Mission

វិទ្យាស្ថានវីឌីស៊ី ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈចក្ខុវិស័យមួយច្បាស់លាស់ ដែលគាំទ្រដោយបេសកកម្មដូចខាងក្រោម ៖
-ប្តេជ្ញាផ្តល់នូវការអប់រំបណ្តុះបណ្តាលគ្រប់កម្រិត លក្ខណៈប្រព័ន្ធក្រេឌីត ស្របតាមបទដ្ឋានអប់រំបណ្តុះបណ្តាលជាតិនិងអន្តរជាតិ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងមុខរបរ ជាប្រយោជន៍ដល់សិស្ស-និស្សិត ប្រកបដោយគុណភាពគុណតម្លៃ និងរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា
-ប្តេជ្ញាផ្តល់សេវាកម្មអប់រំល្អបំផុត បំពាក់សម្ភារបរិក្ខារសិក្សាទំនើបគ្រប់គ្រាន់ ហើយទាំងសាស្រ្តាចារ្យ បុគ្គលិកសិស្ស-និស្សិតប្រកបដោយសីល សម្មាធិ និងបញ្ញា
-ចងសម្ព័ន្ធ និងបង្កើតកិច្ចសហប្រតិបត្តិការល្អៗជាមួយដៃគូពាណិជ្ជកម្មទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីប្រកួតប្រជែងឱកាសការងារពេញលេញ និងផ្លាស់ប្តូរបទពិសោធន៍ពីភាពជាដៃគូរបស់សិស្ស-និសិត្សរស់នៅក្នុងវប្បធម៌ចម្រុះមួយដ៏សម្បូរបែប។