Goal

ដើម្បីឲ្យសម្រេចបានចក្ខុវិស័យ និងបេសកកម្មខាងលើ វិទ្យាស្ថានវីឌីស៊ីប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅសំខាន់ៗប្រាំចំណុចសំខាន់ៗ គឺ ៖

-ពង្រឹង និងពង្រីកសមត្ថភាពអភិបាលកិច្ចល្អ ភាពជាអ្នកដឹកនាំដ៏ឆ្នើម និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា

-លើកកម្ពស់ និងអភិវឌ្ឍន៍កម្មវិធីសិក្សាឲ្យមានលក្ខណៈបទដ្ឋានជាតិ និងអន្តរជាតិស្របតាមទីផ្សារការងារ និងមុខរបរ

-ផ្តល់សេវាកម្មអប់រំដ៏ប្រណិត បុគ្គលិកល្អ សាស្ត្រាចារ្យល្អ សិស្ស-និស្សិតល្អ ប្រកបដោយសីលធម៌ គុណធម៌ និងក្រមសីសធម៌វិជ្ជាជីវៈ

-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដៃគូពាណិជ្ជកម្មរហូតដល់ជើងមេឃ

-ធ្វើឲ្យវិទ្យាស្ថានជាផ្ទះកំណើតទី២ដ៏មនោរម្យសម្រាប់ការងារ និងការសិក្សារបស់បុគ្គលិក និងសិស្ស-និស្សិត​។