វិទ្យាស្ថានវីឌីស៊ី

ប្រវត្តិសង្ខេបវិទ្យាស្ថានវីឌីស៊ី ៖

វិទ្យាស្ថានវីឌីស៊ី (WiDcy Institute) គឺជាស្ថាប័នអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០១៦ ក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចក្ខុវិស័យរបស់វិទ្យាស្ថានវីឌីស៊ីគឺដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលឲ្យមានចំណេះដឹងដើម្បីទទួលបានគុណវុឌ្ឍិ នវានុវត្តន៍ ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ហើយធ្វើឲ្យសិស្ស-និស្សិតមានទំនុកចិត្តលើសមត្ថភាព និងភាពជាអ្នកដឹកនាំឆ្នើមនាពេលអនាគត។ តម្លៃស្នូលនៃវិទ្យាស្ថានវីឌីស៊ី គឺគុណភាព ឧត្តមភាព ភក្តីភាព ភាពជាអ្នកដឹកនាំ។ កម្មវិធីបណ្តុះបណ្តាលមានចំនួន ០៣កម្រិតរួមមាន កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន ០៦ រួមមាន មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងភាសា មហាវិទ្យាល័យស្ថាបត្យកម្មនិងវិស្វកម្មស៊ីវិល មហាវិទ្យាល័យអេឡិចត្រូនិច និងមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្ត្រសង្គម ដែលមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ចំនួន ១៧ជំនាញ។ វិទ្យាស្ថានមានបុគ្គលិកសរុប ចំនួន ៣០នាក់ ស្រី ១០នាក់ សាស្រ្តាចារ្យ ចំនួន ២០នាក់ ស្រី ០២នាក់។ សិស្ស-និស្សិតកំពុងសិក្សាសរុប ចំនួន ៥០៨នាក់ ស្រីចំនួន ២៤៥នាក់ ក្នុងនោះកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ចំនួន ២៨៧នាក់ ស្រី ១២៩នាក់ កម្រិតបរិញ្ញបត្ររង ចំនួន ២៦នាក់ ស្រី ១២នាក់ និងកម្រិតបរិញ្ញាបត្រ ចំនួន ២៨៧នាក់ ស្រី ១២៩នាក់។ សិស្សដែលបានបញ្ចប់ការសិក្សាចំនួន ៣០០នាក់ ស្រី ១១០នាក់ ក្នុងនោះកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ចំនួន ៣០០នាក់ ស្រី ១១០នាក់។ និស្សិតដែលកំពុងសិក្សាទាំងនេះមកពីខេត្តព្រៃវែងចំនួន ៦៥នាក់ ស្រី ៣០នាក់ ខេត្តតាកែវចំនួន ៥១នាក់ ស្រី ២៥នាក់ ខេត្តកំពតចំនួន ៣៥នាក់ ស្រី ១០នាក់ រាជធានីភ្នំពេញចំនួន ៥៣នាក់ ស្រី ៣០នាក់ ពោធិ៍សាត់ចំនួន ៣០នាក់ ស្រី ១៤នាក់ ខេត្តសៀមរាបចំនួន ២០នាក់ ស្រី ៥នាក់ ខេត្តត្បូងឃ្មុំចំនួន ៣០នាក់ ស្រី ២នាក់ ខេត្តស្វាយរៀងចំនួន ៣០នាក់ ស្រី ១០នាក់ ខេត្តកំពង់ស្ពឺចំនួន ២០នាក់ ស្រី ១៥នាក់ ខេត្តកំពង់ចាមចំនួន ៥១នាក់ ស្រី ៣៩នាក់ ខេត្តក្រចេះចំនួន ២០នាក់ ស្រី ៥នាក់ ខេត្តកណ្តាល ចំនួន ៥០នាក់ ស្រី ៣៩នាក់ ខេត្តបាត់ដំបងចំនួន ២០នាក់ ស្រី ៥នាក់ ខេត្តមណ្ឌលគិរីចំនួន ២នាក់ ស្រី គ្មាន ខេត្តព្រះវិហារចំនួន ៥នាក់ ស្រី ១នាក់ ខេត្តបន្ទាយមានជ័យចំនួន ១៥នាក់ ស្រី ១០នាក់ ខេត្តស្ទឹងត្រែងចំនួន ៥នាក់ ស្រី ១នាក់ និងខេត្តកោះកុងចំនួន ៦នាក់ ស្រី ៤នាក់។

ក្នុងអំឡុងពេលកំពុងសិក្សាឆ្នាំទី១ និស្សិតដែលខ្វះខាតលទ្ធភាព ត្រូវបានវិទ្យាស្ថានជួយស្វែងរកការងារឲ្យធ្វើដូចជាអ្នកបម្រើសេវាកម្មលើកម្ហូប ភេសជ្ជៈ ទឹកកក តាមពិធីអាពាហ៍ពិពាហ៍ពិពាហ៍ ឬពិធីបុណ្យផ្សេងៗ នៅពេលទំនេរពីការសិក្សាដែលទទួលបានកម្រៃមន្តិចបន្តួចដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គងការសិក្សា ហើយសម្រាប់និស្សិតសិក្សាចាប់ពីឆ្នាំទី២ឡើងទៅនោះមានលទ្ធភាពស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន ធនាគារផងដែរ។ ដោយឡែកវិទ្យាស្ថានបានជួយដល់និស្សិតក្រីក្រដូចជាការផ្តត់ផ្គងកន្លែងស្នាក់នៅ និងម្ហូបអាហារមួយចំនួនដល់និស្សិតស្នាក់នៅក្នុងអន្តេវាសិកដ្ឋានសរុបចំនួន ៩៨នាក់ ស្រី ៤៤នាក់ដែលខ្វះខាតជីវភាព ក្នុងនោះមកជានិស្សិតមកពីខេត្តព្រៃវែងចំនួន ២៤នាក់ ស្រី ១៥នាក់ ខេត្តតាកែវចំនួន ១៤នាក់ ស្រី ៥នាក់ ខេត្តកំពតចំនួន ៥នាក់ ស្រី១នាក់ រាជធានីភ្នំពេញចំនួន ៥នាក់ ស្រី ២នាក់ ខេត្តសៀមរាបចំនួន ២នាក់ ស្រី ១នាក់ ខេត្តត្បូងឃ្មុំចំនួន ៤នាក់ ស្រី ១នាក់ ខេត្តបាត់ដំបងចំនួន ៣នាក់ ស្រី ១នាក់ ខេត្តស្វាយរៀងចំនួន ៤នាក់ ស្រី គ្មាន ខេត្តកំពង់ស្ពឺចំនួន ៥នាក់ ស្រី ២នាក់ ខេត្តកំពង់ចាមចំនួន ១៦នាក់ ស្រី ៩នាក់ ខេត្តបន្ទាយមានជ័យចំនួន ១នាក់ ស្រី គ្មាន ខេត្តក្រចេះចំនួន ៥នាក់ ស្រី ១នាក់ ខេត្តឧត្តរមានជ័យចំនួន ១នាក់ ស្រី គ្មាន ខេត្តកណ្តាលចំនួន ៧នាក់ ស្រី ៣នាក់ និងខេត្តកោះកុងចំនួន ២នាក់ ស្រី គ្មាន។

វិទ្យាស្ថានបានចូលរួមការងារក្នុងសង្គមមួយចំនួនដូចជា ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតបានរៀបចំការបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ បានដឹកនាំនិស្សិតចូលរួមពិធីសម្ពោធដំណើរភាពយន្តចល័តចិន-ខែ្មរដ៏ឆ្នើម លើកទី២ នៅសាលសន្និសីទចតុម្មុខ។ បានដឹកនាំនិស្សិតទៅចែកសម្ភារសិក្សាដល់ក្មេងក្រីក្រ នៅខេត្តកំពត នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។ បានដឹកនាំនិស្សិត ចូលរួមកម្មវិធីបំបែក​ឯតទគ្គកម្មក្រមា​វែង​ជាងគេ​លើ​ពិភពលោក នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨។ បានដឹកនាំនិស្សិតចូលរួមពិព័រណ៍វប្បធម៌ខ្មែរ-ចិន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅសាលសន្និសីទចតុម្មុខ និងកម្មវិធីផ្សេងៗមួយចំនួនទៀត។

Leave a Reply

Your email address will not be published. Required fields are marked *